អំពើបន្លំផ្ទេរប្រាក់ពីគណនីធនាគារជនរងគ្រោះតាមរយ:សារអេឡិចត្រូនិក (Email)!

អំពើបន្លំផ្ទេរប្រាក់ពីគណនីធនាគារជនរងគ្រោះតាមរយ:សារអេឡិចត្រូនិក (Email)!

By

នាយកដ្ឋានព័ត៌មានវិទ្យា៖ ​កន្លងមកមានករណីបន្លំផ្ទេរ ឬឆបោកប្រាក់ជាច្រើនរូបភាព និងបានធ្វើឲ្យជនរងគ្រោះទទួលរងនូវការខាតបង់ជាបន្តបន្ទាប់។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកនូវវិធីសាស្ត្របន្លំផ្ទេរប្រាក់ពីគណនីធនាគារជនរងគ្រោះ តាមរយ:សារអេឡិចត្រូនិក (Email) ដូចសង្ខេបជូនខាងក្រោម៖

១- ឧក្រិដ្ឋជនធ្វើការជ្រៀតចូលគណនីអ៊ីម៉ែលជនរងគ្រោះ ម្ចាស់ទំនិញ ឬសេវា
២- ឧក្រិដ្ឋជនអាននូវសារអ៊ីម៉ែល ដើម្បីកំណត់កិច្ចសន្ទនាអំពីការបញ្ជាទិញ និងការបង់ប្រាក់
៣- ឧក្រិដ្ឋជនបន្លំជាម្ចាស់ទំនិញ ឬសេវា ដោយធ្វើការផ្ញើសារអ៊ីម៉ែលស្នេីសុំផ្លាស់ប្តូរគណនីធនាគារ ដើម្បីឲ្យជនរងគ្រោះធ្វើការទូរទាត់ប្រាក់ទៅកាន់គណនីធនាគារក្លែងបន្លំ
៤- បន្ទាប់ពីទទួលបានប្រាក់ បណ្តាញឧក្រិដ្ឋជននឹងធ្វើការដក ឬផ្ទេរប្រាក់បន្តទៅកាន់គណនីធនាគារផ្សេងទៀតជាបន្តបន្ទាប់ (Money Mule) ដើម្បីបង្កភាពស្មុគស្មាញក្នុងការកំណត់ចរន្ត និងអត្តសញ្ញាណជនល្មើស។

ដើម្បីការពារខ្លួនចំពោះអំពើក្លែងបន្លំខាងលើ លោកអ្នកអាចអនុវត្តនូវវិធីសាស្ត្រមូលដ្ឋាន​ ដូចខាងក្រោម៖
– ដាក់លេខសម្ងាត់ពិបាកទស្សទាយដេីម្បីការពារគណនីអ៊ីម៉ែលរបស់អ្នក
– បើកដំណើរការតួនាទី​ Two-Factor Authentication (2FA) ដើម្បីការពារគណនីអ៊ីម៉ែលពីការលួចចូលប្រេីប្រាស់ដោយខុសច្បាប់
– ធ្វើការផ្ទៀងផ្ទាត់គណនីធនាគារ (ប្រើប្រាស់វិធីសាស្ត្រផ្សេងពីសារអ៊ីម៉ែលក្នុងការផ្ទៀងផ្ទាត់) មុននឹងធ្វើការទូរទាត់ប្រាក់ ពិសេសនៅពេលម្ចាស់ទំនិញ ឬម្ចាស់សេវាធ្វើការផ្លាស់ប្តូរគណនីធនាគារដើម្បីទទួលប្រាក់។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

Prev Post

ឯកឧត្តម វេង សាខុន៖ ស្នើតួកគី ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា

post-bars