កម្ពុជា ស្នើADBជួយផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតក្នុងខេត្តចំនួន២

កម្ពុជា ស្នើADBជួយផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតក្នុងខេត្តចំនួន២

By

តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយជួយផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតក្នុងខេត្តចំនួន២ គឺខេត្តកំពត និងខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។

ទន្ទឹមគ្នេះ ឯកឧត្តម បានស្នើឲ្យADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ឬតំបន់ឆ្ងាយខ្វះប្រភពទឹក និងស្នើឲ្យផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការត បណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពតមកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ  ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ  និងខេត្តស្ទឹងត្រែងជាដើម៕ អត្ថបទ៖ សែម ពិសី

 

Prev Post

ក្រសួងឧស្សាហកម្ម ដាក់ប្រើប្រាស់បន្ទប់បំបៅកូនដោយទឹកដោះម្តាយសម្រាប់មន្ត្រីរាជការស្រ្តី

Next Post

គម្រោងប្រព័ន្ធទឹកស្អាត តម្លៃ៣លានដុល្លារ រួមចំណែកលើកកម្ពស់អាហារូបត្ថម្ភពលរដ្ឋនៅតំបន់រុនតាឯក

post-bars