គម្រោងប្រព័ន្ធទឹកស្អាត តម្លៃ៣លានដុល្លារ រួមចំណែកលើកកម្ពស់អាហារូបត្ថម្ភពលរដ្ឋនៅតំបន់រុនតាឯក

គម្រោងប្រព័ន្ធទឹកស្អាត តម្លៃ៣លានដុល្លារ រួមចំណែកលើកកម្ពស់អាហារូបត្ថម្ភពលរដ្ឋនៅតំបន់រុនតាឯក

By

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់រុនតាឯកឲ្យកាន់តែប្រសើរឡើង។ទន្ទឹមគ្នានេះ សម្តេច ក៏បានយល់ព្រមឲ្យពន្លឿនគម្រោងប្រព័ន្ធទឹកស្អាត តំម្លៃជាង៣លានដុល្លារ ទៅកាន់តំបន់រុនតាឯកឲ្យបានឆាប់រហ័សផងដែរ។

ការលើកឡើនេះ ត្រូវបានធ្វើឡើង នាពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នាពេលនោះ សម្តេច ហ៊ុន សែន បានយល់ព្រមនឹងណែនាំឲ្យ ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដើម្បីរៀបចំប្រព័ន្ធទឹកស្អាត តំម្លៃជាង៣លានដុល្លារ ទៅកាន់តំបន់រុនតាឯក ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឲ្ព្រមទាំងរួមចំណែកលើកកម្ពស់សុខភាព អនាម័យ និងអាហារូបត្ថម្ភពលរដ្ឋនៅតំបន់រុនតាឯក ឲ្យកាន់តែរីកចំរើនថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ​ ចម​ ប្រសិទ្ធ​ ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានឲ្យដឹងថា គម្រោងប្រព័ន្ធទឹកស្អាតនេះ គឺមានប្រវែង១៧គីឡូម៉ែត្រ គ្រោងនឹងប្រើពេលបញ្ចប់រៀបចំការតភ្ជាប់ក្នុងរយៈពេល៨ខែ។

ក្រៅពីគម្រោងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយទៅជា កូនក្រុងមួយរបស់ខេត្តសៀមរាប ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយ​ស្រួល​ធ្វើ​ដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏សម្រេចផ្តល់ថវិកា ២០ម៉ឺនរៀលក្នុងមួយគ្រួសារ សម្រាប់សាងសង់បង្គន់អនាម័យតាមផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នេះថែមទៀត៕ អត្ថបទ៖ សែម ពិសី

 

Prev Post

កម្ពុជា ស្នើADBជួយផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតក្នុងខេត្តចំនួន២

Next Post

ឯកឧត្តម យឹម ឆៃលី៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ…

post-bars